ឯកឧត្តម អន ស៊ុំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តព្រហ្មសាគរ


នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២០ នៅវត្តព្រហ្មសាគរ ភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាជ័យ មានរៀបចំពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម អន ស៊ុំ លេខាគណៈកម្មការទី៤ព្រឹទ្ធសភា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមជាមួយនឹងឯកឧត្តម ឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន សមាជិករដ្ឋសភាប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ។