ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់


នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១០ គីឡូម៉ែត្រ និង ៦០០ ម៉ែត្រ មានទីតាំងបែកចេញពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្លោងទ្វារវត្តចាស់ភូមិស្រងាំទេរទៅដល់ភូមិព្រៃសំពៅ ឃុំប្រស្និបស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ផ្លូវនេះគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ( RRIP II ) ដែលបានចាប់ផ្ដើមដំណើរការកាលពី ខែ ធ្នូ ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាន ៧០% ហើយ គ្រោងនឹងបញ្ចប់នៅអំឡុងខែ កញ្ញា ឆ្នាំ ២០២០ ៕