ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៨


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៨ នៅវត្តសូរិយា ស្ថិតក្នុងភូមិសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីនេះបានការនិមន្តចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត, ព្រះពោធិ៍ធម្មមុនី ហួត សុធា ព្រះមេគណ គណៈធម្មយុត្តិកនិកាយ និងមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ថ្នាក់ដឹកនាំគ្រប់សាសនា សរុបចំនួន៦០០អង្គ/នាក់៕