សម្តេចភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិសៀមប៉ាង


ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅ វត្តពោធិ៍ជ័យ ក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ទាប់ពីមានប្រសាសន៍សំណេះសំណាលជាមួយអង្គពិធី យ៉ាងស្និទ្ធស្នាលប្រកបដោយបរិយាកាសរីករាយ កក់ក្តៅ… សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន អមដំណើរដោយ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងអាជ្ញាធរខេត្ត ស្រុក… បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងភូមិសៀមប៉ាង ឃុំសេកុង និងចុះទៅមើលសាលាបឋមសិក្សាសៀមប៉ាង ជាទីកន្លែងដែល សម្តេចភក្តី ធ្លាប់មកបំពេញការងារ និងបង្រៀនសិស្ស កាលពីទស្សវត្សរ៍ទី៦០ និងជួបសំណេះសំណាលជាមួយ ក្រុមអតីតសិស្សរបស់ សម្តេច និងមិត្តរួមជំនាន់ការងារ (អតីតគ្រូបង្រៀន) ហើយដែលធ្លាប់បានមកបង្រៀននៅក្នុងស្រុកសៀមប៉ាងនេះ យ៉ាងស្និទស្នាលផងដែរ៕