នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ក្នុងវត្តព្រះពន្លៃ ហៅវត្តពន្លៃ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ក្នុងវត្តព្រះពន្លៃ ហៅវត្តពន្លៃ
