ក្រសួងកិច្ចការនារី សហការជាមួយរោងចក្រផលិតស្បែកជើង ត្រីប៉ុស ប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ( មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ)


កំពង់ឆ្នាំងៈ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅរោងចក្រផលិតស្បែកជើង ត្រីប៉ុស ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច បានប្រារព្ធទិវា ខួបអនុស្សាវរីយ៍ លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិ
បតីភាព លោកជំទាវ ស៊ីសុវណ្ណ បុទុម រដ្ឋលេខា
ធិការក្រសួងកិច្ចការនារី និង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី ពេជ សូភា ប្រធាន
មន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំង លោក សាយ មិនធូ នាយកជាន់ខ្ពស់នៃរោងចក្រ ត្រីប៉ុស និងលោក អេរិច ចេតហ្សឺត តំណាងធនាគារពិភពលោក ព្រម
ទាំងកម្មការីនី ចូលរួមសរុប ២៤០នាក់ ។

លោកជំទាវ ស៊ីសុវណ្ណ បុទុម បានលើកឡើងថាៈការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ គឺក្នុងគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់ស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និង តួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។ សំខាន់ជាងនេះទៅទៀត ទិវានេះឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានដោយការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម ដើម្បីឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និង ផ្តល់ភាពអង់អាចដល់ស្ត្រី។

លោកជំទាវ ស៊ីសុវណ្ណ បុទុម បានមានប្រសាសន៍បន្តថាៈ ខួបលើកទី ១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានជ្រើស
រើសយកប្រធានបទ“មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្នុងគោលបំណងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាអោយមាន ការចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូ មិនអាចខ្វះបាននៅគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ។

ឯកឧត្តម ស្រ៊ន សំឫទី្ធ បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មការិនីទាំងអស់ត្រូវថែទាំសុខភាពអោយបានល្អរស់នៅដោយមានបរិស្ថានស្អាតទាំងនៅកន្លែងធ្វើការនិងនៅគេហដ្ឋាន។ ឯកឧត្តមក៏បានអំពាវនាវដល់កម្មការិនីទាំងអស់កុំធ្វើចំណាកស្រុកខុសច្បាប់ រកការងារធ្វើដោយស្របតាមច្បាប់ ដើម្បីធានាដល់សុវត្ថិភាពរបស់យើងម្នាក់ៗ ។

ចុងបញ្ចប់គណៈអធិបតីបានចែកវត្ថុអនុស្សាវរីយ៍ដល់នារីដែលបានចូលរួមផងដែរ៕