ឯកឧត្តម ប៉ុញ សច្ចៈ ចុះពិនិត្យ កែសម្រួលលក្ខណៈបច្ចេកទេស និងជម្រុញពន្លឿនការ សាងសង់សំណង់មេស្ទាក់ទឹកស្ទឹងពោធិ៍សាត់


នៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្រ្តីបច្ចេកទេសក្រសួងសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចូលរួមដោយទីប្រឹក្សាបច្ចេកសទេសចុះពិនិត្យ កែសម្រួលលក្ខណៈបច្ចេកទេស និងជម្រុញពន្លឿនការ សាងសង់សំណង់មេស្ទាក់ទឹកស្ទឹងពោធិ៍សាត់ (Barrage) ប្រឡាយមេ (Main Canal side slop partly sliding) និងប្រព័ន្ធប្រឡាយរង (Secondary and Tertiary Canal System) នៃប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ៕