ឯកឧត្តម កាយ សំរួម អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង


ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត លោកអភិបាលរងខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ លោក លោកស្រីប្រធាន អនុប្រធានអង្គភាព និងមន្ត្រីពាក់ព័ន្ធសាលាខេត្ត។
ដោយផ្តោតលើរបៀបវារៈដូចខាងក្រោម :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១០។

២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៩។

៣-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង។

៤-របាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត។

៥-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភៈ របស់ការិយាល័យប្រជាពលរដ្ឋ។

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំ ខែកុម្ភៈ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង។

៧-បញ្ហាផ្សេងៗ។