រតនៈគីរី ៖ នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីតែងតាំង និងចូលកាន់មុខតំណែង លោក ងិន ពេជ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនៈគីរី។
បន្ទាប់ពីលោកព្រះរាជអាជ្ញា បានទ្បេីងប្តេជ្ញាចិត្តថានឹងបន្តខិតខំអនុវត្តតួនាទី ភារកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលរួចមក ឯកឧត្តមរដ្ឋមន្ត្រី មានមតិផ្តាំផ្ញើដល់លោក ងិន ពេជ ព្រះរាជអាជ្ញាដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចខ្លួនក្នុងការបម្រេីប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវស្របតាមច្បាប់ ពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់ជាអាទិភាពក្នុងការពន្លឿនចំណាត់ការសំណុំរឿងក្តី សំដៅដោះស្រាយបាននូវភាពកកស្ទះសំណុំរឿង និងផ្តល់នូវយុត្តិធម៍ជូនប្រជាពលរដ្ឋ ៕
ឯកឧត្តម អង្គ វង្ស វឌ្ឍានា អញ្ជើញជាអធិបតីក្នុងពិធីតែងតាំង និងចូលកាន់មុខតំណែង លោក ងិន ពេជ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនៈគីរី
