ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្រ្តីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ត ស្វ័យប្រវត្តិចំនួន ០៥កន្លែងរួមមាន ស្ថានីយអូរខៃដន ស្ថានីយអូរបីជាន់ ស្ថានីយស្វាយចេកលើ និងស្ថានីយស្វាយជ្រុំ (ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ) និង ស្ថានីយបាក់ព្រា (ស្ថិតនៅក្នុងខេត្តបាត់ដំបង) ។ ក្រុមការងារបាន ៖
– ធ្វើការផ្លាស់ប្តូរអាគុយចំនួន ០២ស្ថានីយ
– ធ្វើការផ្លាស់ប្តូរឧបករណ៍សម្ងួតសំណើមរបស់ស្ថានីយ
– ផ្លាស់ប្តូរទីតាំងអង់តែនរបស់ស្ថានីយដើម្បីអោយដំណើរការរបស់ស្ថានីយពុំមានការរអាក់រអួល
– កែតម្រូវទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀងដែលវាស់ដោយឧបករណ៍
– ត្រួតពិនិត្យសុក្រិតភាពនៃទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
– សម្អាតឧបករណ៍វាស់កំរិតទឹកភ្លៀង និង ផ្ទាំង Solar ជៀសវាងការផ្តល់ថាមពលមិនគ្រប់គ្រាន់ដល់ដំណើរការស្ថានីយ
– កាប់មែកឈើនិងសម្អាតទីធ្លាជុំវិញបរិវេណស្ថានីយ ៕