ពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី១១ ខែមីនា នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងឯកឧត្តម អ៊ុំ សីហា អនុប្រធានទី២ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកល្វាឯម បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម (នៅសាលាស្រុក) ដោយមានការអញ្ជើញចូលរួមពី ៖ ឯឧ អភិបាលខេត្តរង, នាយករដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត, ក្រុមប្រឹក្សា គណៈអភិបាលស្រុក, កងម្លាំងទាំង៣ថ្នាក់ស្រុក, មន្ត្រីការិ.ជុំវិញសាលាស្រុក, មេឃុំ និងស្មៀនឃុំ គ្រប់ឃុំ, នាយកវិទ្យាល័យ សរុបវត្តមាន ១៨៥នាក់។
សូមបញ្ជាក់ថា លោក កន សុខកាយ អតីតអភិបាលរងស្រុកល្វាឯម ត្រូវបានតែងតាំងជាអភិបាលស្រុក ជំនួស លោក ភឹម ភីរ៉ា អភិបាលស្រុក ដែលត្រូវតែងតាំងជា អភិបាលរងខេត្តក្រចេះ។