ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងសុខាភិបាលនិងសាលាខណ្ឌព្រែកព្នៅ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលជនបង្គោលនៃយុទ្ធនាការបង្ការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសCovid- 19


កាលពីព្រឹកថ្ងៃច័ន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងសុខាភិបាលនិងសាលាខណ្ឌព្រែកព្នៅ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលជនបង្គោលនៃយុទ្ធនាការបង្ការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូវីដ 19 ក្រោមអធិបតីរបស់ឯកឧត្តម ច្រឡឹង សុមេធា អគ្គលេខាធិការរងគ.ជ.វ.ទ និងជាអគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ លោកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយក ដ្ឋានប្រយុទ្ធជំងឺឆ្លង ដោយមានវត្តមានសិក្ខាកាមជាជនបង្គោលមកពីស្ថាប័នប៉ុស្តិ៍នគរបាល កងរាជអាវុធហត្ថ មន្ត្រីសាលាខណ្ឌ សង្កាត់ មេភូមិ ព្រមទាំងប្រតិបត្តិករភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខណ្ឌព្រែកព្នៅទាំងមូលចូលរួមចំនួន១៥០រូប។