ព្រះសង្ឃ នឹងសូធ្យព្រះធម៌ ទូងស្គរព្រមៗគ្នាទូទាំងប្រទេស នៅថ្ងៃទី២៣មីនា ដើម្បីឲ្យ COVOID-19 អន្តរធានបាត់ឆាប់ៗនេះ


(អន្តរជាតិ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយដើម្បីឲ្យព្រះសង្ឃ ពុទ្ធបរិទទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នៅកម្ពុជា។ គណៈសង្ឃនាយក បានជំរុញដល់ព្រះសង្ឃពុទ្ធ និងបរិស័ទ ឲ្យចេះតាមដានរាល់សារអប់រំ ពីវិធីបង្ការ COVID-19 របស់ក្រសួងសុខាភិបាលឲ្យបានគ្រប់អង្គ និងនាក់។ គណៈនាយកសង្ឃ បានណែនាំដល់ព្រះសង្ឃចូលរួមអប់រំដល់ពុទ្ធបរិស័ទពីវិធានការបង្ការនានាដល់ពុទ្ធបរិស័ទ នៅពេលសម្តែងព្រះធម៌ទេសនាម្តងៗ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ គណៈសង្ឃនាយក បានអំពាវនាវដល់ព្រះមេគុណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្តទូទាំងប្រទេស ឲ្យទូងស្គរឲ្យបានព្រមគ្នា និងប្រកាសសូធ្យព្រះធម៌ ឲ្យបានកងរំពងគ្រប់វត្តអារាម ដើម្បីកម្ចាត់បង់នូវភយន្តរាយទាំងឡាយដែលកើតអំពីរោគ អមនុស្ស និងទុរភិក្សជាដើមឲ្យអន្តរធានបាត់ដោយឆាប់រហ័សក្នុងពេលនោះឯង។

ប៉ុន្តែទោះយ៉ាងណាគណៈសង្ឃនាយក មិនតម្រូវឲ្យតាមវត្តអារាមនានា ប្រមូលមនុស្សម្នា ឲ្យជួបជុំគ្នាច្រើនពេកនោះទេ ជាពិសេសហាមឃាត់អ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកបានឆ្លងវីរុសកូរ៉ូណានេះ៕