រហាត់ទឹកអង្គរនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសាខាងមុខនេះ!


រហាត់ទឹកអង្គរដែលមានអាយុកាលតាំងពីទស្សវត្សរ៍ទី៦០ ស្ថិតក្នុងទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានជួសជុលដោយអ្នក ជំនាញអាជ្ញាធរជាតិអប្សរា កាលពីខែកញ្ញា ឆ្នាំ២០១៩ ក្រោមជំនួយថវិការបស់លោកជំទាវឧកញ៉ាមហាឧបាសិកា កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុម ហ៊ុន ហេងអភិវឌ្ឍន៍ នឹងត្រូវបញ្ចប់ការជួសជុលក្នុងពេលឆាប់ៗ ហើយដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅខែ មេសា ឆ្នាំ២០២០ខាងមុខ។