ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយអាត់ បានចុះពិនិត្យ នឹងធ្វើបច្ចុប្បន្នភាពក្រុមបក្សតាមបណ្តាភូមិ សម្រាប់ត្រីមាសទី ១


ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោក វេត វិសេសបញ្ញា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយអាត់ បានចុះពិនិត្យ នឹងធ្វើបច្ចុប្បន្នភាពក្រុមបក្សតាមបណ្តាភូមិ សម្រាប់ត្រីមាសទី ១ តាមផែនការគណបក្សក្រុងពោធិ៍សាត់ និងបន្តចូលរួមជាមួយឯកឧត្តម រ៉ែម សាមឿន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីក្រុមការងារចុះជួយសង្កាត់ ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង ក្រុមប្រឹក្សាសង្កាត់ និងយុវជន បាននាំយកអង្ករ ឯកឧត្តមបណ្ឌិតម៉ៅ ធនិន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ផ្តល់ជូនដល់ជនចាស់ជរា ជនពិការ ចំនួន ២១នាក់ ក្នុងម្នាក់ៗទទួលបានអង្ករមួយការ៉ុង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។