អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»


នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងសន្និសីទសារព័ត៌មាននេះ មានការអញ្ជើញជាវាគ្មិនពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង ដែលក្នុងនោះមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

សន្និសីទនេះ ធ្វើឡើងមានគោលបំណងដើម្បីបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងវីរុសកូវីដ១៩ ដើម្បីលើកកម្ពស់កាន់ប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ៕