ក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះសម្អាតវារីជាតិ កាកសំណល់សំរាមគ្រប់ប្រភេទចេញពីស្រះស្រង់


ការសម្អាតវារីជាតិនៅស្រះស្រង់ដើម្បីលើកតម្លៃសោភ័ណភាពស្រះស្រង់ ឱ្យមើលឃើញទិដ្ឋភាពទឹកស្រស់ស្អាត ជួយឱ្យអុកស៊ីសែនក្នុងទឹកកាន់តែបរិសុទ្ធដល់ការរស់នៅរបស់មច្ឆាទាំងឡាយ និងកាត់បន្ថយកង្វក់ទឹកដោយសារសំរាម ក្រុមការងារអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ បានចុះសម្អាតវារីជាតិ កាកសំណល់សំរាមគ្រប់ប្រភេទចេញពីស្រះស្រង់។ ការសម្អាតវារីជាតិនិងសំរាមនៅក្នុងស្រះស្រង់ដ៏ពិសិដ្ឋនេះ គឺតែងតែធ្វើឡើងជាប្រចាំ។