គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចេញសេចក្តីប្រកាស​ចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩


(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្តីប្រកាសជូនចំពោះ គណៈអ៊ីម៉ាំរាជធានី-ខេត្ត គណៈអ៊ីម៉ាំស្រុក-ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀន និងបងប្អូនសាសនិកឥស្លាមទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវ “អាហ្សាន” ដោយត្រូវថ្វាយបង្គំតាមផ្ទះរៀងៗខ្លួន។

នៅក្នុងសេចក្តីប្រកាស ដែលចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០​ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានអំពាវនាវឲ្យគណៈអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនសាសនិកឥស្លាមទូទាំងប្រទេស​ ចូលរួម​ទប់ស្កាត់ និងបង្ការការពារពីជំងឺកូវីដ១៩នេះ ដោយអនុវត្តនូវចំនុចមួយចំនួនដូចខាងក្រោម៖