សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ពុង ឃាវសែ ដែលឧបត្ថម៥០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមានមោទនភាពណាស់ ដោយឃើញជនរួមជាតិយើងមានការគិតគូរយកចិត្តទុកដាក់ ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាអាសន្នបែបនេះ»។

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ៖