សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃសុក្រ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ
២០២០ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសធារណការ ដឹកជញ្ជូន អាកាសចរ
ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
នីតិកាលទី៤ ។
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការវិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិយោគទូលំទូលាយអាស៊ាន ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសធារណការ ដឹកជញ្ជូន អាកាសចរ
ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ានទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
៥- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសធារណការនីតិកម្ម និងយុត្តិធម៍ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាង
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
៦- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសធារណការនីតិកម្ម និងយុត្តិធម៍ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
៧- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីការពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ទាំង៦ខាងលើ របស់គណៈកម្មការជំនាញពាក់ព័ន្ធ និងបានស្តាប់ការពិភាក្សាផ្តល់យោបល់ពីសមាជិក អង្គប្រជុំរួចមក…អង្គប្រជុំគណៈកម្មាធិការ
អចិន្ត្រៃយ៍ ព្រឹទ្ធសភា ក៏បានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការ ដែលជាវិស័យសមត្ថកិច្ច…ដាក់សេចក្តីព្រាងច្បាប់ទាំង៦ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ខាងមុខ…ដោយមានរបៀបវារៈ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦ខាងលើ និងដោយអនុម័តយល់ព្រមជ្រើសតាំងឯកឧត្តម ឈើយ ចាន់ណា – លោកជំទាវ កង សៅរ៍ធន ជាលេខាធិការសម្រាប់អង្គប្រជុំជាវិសាមញ្ញនោះផងដែរ…៕