ក្រសួងសុខាភិបាល ៖ ’’ បងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឱ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់ ’’
ភ្នំពេញ ៖ ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល “បងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឱ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។
ខ្ញុំសូមអំពាវនាវហេីយអំពាវនាវទៀត ខ្ញុំសុំលេីកដៃសំពះដល់បងប្អូនជនរួមជាតិយេីងទាំងអស់ សូមលោកអ្នកមេត្តាយល់លេីចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ ហេីយសូមកុំឲ្យមានការរេីសអេីងឱ្យសោះ មិនមានអ្នកណាម្នាក់ចង់ឈឺ ឫ ចង់នាំជំងឺមកនោះឡេីយ។ តែអ្វីដែលសំខាន់នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឱ្យបាននូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឫក្រុមគ្រួសារ មិត្តភ័ក្រ្តគាត់ជាដេីម។
ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លងវីរុសកូវីដ១៩នេះ ទាំងអស់គ្នា។