ការចុះសិក្សាពីលទ្ធភាពរៀបចំវង់ទស្សនាប្រាសាទកោះកេរ


នារសៀលថ្ងៃសៅរ៍ ១៣ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ រួមជាមួយប្រធាននាយកដ្ឋាន និងមន្ត្រី បច្ចេកទេស ប្រជុំពិភាក្សា និងចុះសិក្សាការរៀបចំវង់ទស្សនាប្រាសាទកោះកេរ និង ហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។