នៅរសៀលថ្ងៃទី២០ខែមីនានេះសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជូនជនរួមជាតិដោយបញ្ជាក់ពីសកម្មភាពគំរូរបស់អង្គព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រីក្នុងការរួមចំណែកបរិច្ចាគព្រះរាជទានផ្ទាល់អង្គចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិធានការទប់ស្កាត់ការរាលដាល់នៃជំងឺដ៏កាចសាហាវខូវីដ១៩។ទន្ទឹមនេះសារក៏បានបង្ហាញពីការចូលរួមជាបន្តបន្ទាប់ពីសប្បុរសជនមួយចំនួនរួចមកហើយ។សារក៏បានបញ្ជាក់ផងដែរដើម្បីសម្រួលដល់សប្បុរសជន រាជរដ្ឋាភិបាលក៏បានកំណត់ទីតាំងពីរកន្លែងដើម្បីទទួលការបរិច្ចាគ។
សូមអានខ្លឹមសារលិខិតៈ
ប្រមុខរាជរដ្ឋាភិបាលផ្ញើសារបញ្ជាក់ពីការទទួលជំនួយរបស់សប្បុរសជនចូលរួមក្នុងសកម្មភាពប្រឆាំងនឹងខូវីដ១៩
