សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានផ្ដល់នូវជំនួយថវិកា ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានផ្ដល់នូវជំនួយថវិកា ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ តែកំពុងបង្កគ្រោះភ័យដល់សុខភាពនិងជីវិតរបស់ប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនក្រុមហ៊ុន ជីបម៉ុង គ្រុប នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ដោយបានថ្លែងននូវការវាយតំលៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះទឹកចិត្តសប្បុរស របស់លោកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសាការី ក្នុងក្រុមហ៊ុន ជីបម៉ុង គ្រុបទាំងមូល៕