នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធិ ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលលោកស្រីមានស្នាដៃល្អក្នុងកិច្ចសហប្រត្តិបត្តការរវាងនគរបាល នៃប្រទេសទាំង២ និងបានជួយឧបត្ថម្ភសម្ភារៈបច្ចេកទេសជំនាញដល់វគ្គបណ្តុះបណ្តាលលើជំនាញនគរបាលទាំងក្នុង និងក្រៅប្រទេសកន្លងមក។
ពិធីបំពាក់មេដាយប្រារព្ធធ្វើឡើង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពី ឯកឧត្តម PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយនគរបាលជាន់ខ្ពស់កម្ពុជាផងដែរ៕