ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលអំណោយ ជាសម្ភារៈនិងឧបករណ៍ ពីក្រុមហ៊ុន សែលកាត (Cellcard) ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១៥រោច ខែផល្គុន ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលអំណោយ ជាសម្ភារៈនិងឧបករណ៍ ពីក្រុមហ៊ុន សែលកាត (Cellcard) តាមរយៈ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អំណោយដែលបានទទួលនៅពេលនោះ រួមមាន៖ ឧបករណ៍បាញ់វាស់កំដៅ ចំនួន ៣៥ គ្រឿង, ទឹកអាល់កុលលាងដៃ ចំនួន ៣០០ដប , ម៉ាស ចំនួន ១០០ប្រអប់ = ៥.000បន្ទះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សែលកាត (Cellcard) ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 ៕