ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាឲ្យកម្លាំងនគរបាល ចុះពិនិត្យសុខភាព វាស់កម្តៅ និងលេងដៃសម្លាប់មេរោគ ជូនកងកម្លាំងដែលយាមតាមគោលដៅនានា


(ព្រះសីហនុ)៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវិរុស COVID-19 លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៉ី ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំកងកម្លាំងនគរបាលការិយាល័យសុខាភិបាលចុះត្រួតពិនិត្យសុខភាព វាស់កម្តៅ លាងដៃសម្លាប់មេរោគ ជូនដល់កងកម្លាំងសមត្ថកិច្ចដែលកំពុងយាមល្បាតតាមគោលដៅផ្សេងៗ និងបានបាញ់សម្លាប់មេរោគលើយានជំនិះ និងសំភារៈការងាររបស់កងកម្លាំងទាំងនោះផងដែរ។

ជាលទ្ធផល កងកម្លាំងទាំងអស់ដែលយាមតាមគោលដៅទាំងនោះ សុទ្ធសឹងតែមានសុខភាពមាំមួន និងកម្តៅធម្មតា។