ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា អជ្ញាធរមូលដ្ឋានបានចុះលើកផ្ទះ ជូនអតីតយុទ្ធជន ចំនួន ១ខ្នង


ខេត្តព្រះវិហារ៖នៅថ្ងៃពុធ ២កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ,លោកអនុប្រធានស.អ.ក.ខេត្ត, ថ្នាក់ដឹកនាំតំបន់សឹក , ក្រុមការងារ ស.អ.ក ខេត្ត , ប្រធានកិត្តិយស ស្រុក , ប្រធាន/អនុប្រធាន សអក ស្រុក, ក្រុមស.ស.យ.ក អជ្ញាធរមូលដ្ឋានបានចុះលើកផ្ទះ ជូនអតីតយុទ្ធជន ចំនួន ១ខ្នង ជូនឈ្មោះ ផុន រីម ភេទស្រី អាយុ ៦៥ឆ្នាំ ជាគ្រួសារពលី រស់នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ផ្ទះមានទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩,៥៥០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។