សេចក្តីព្រាងផែនកាអភិវឌ្ឍរបស់ខេត្តព្រះវិហារត្រូវបានដាក់ពិនិត្យ និងអនុម័តដោយគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត


នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំពិនិត្យពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍខេត្ត ២០២០~២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេក ទេស ខេត្តព្រះវិហារ ឯកឧត្តម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ជាច្រើនរូប ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្ត បានស្នើឲ្យឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពិនិត្យ និងកែសម្រួល ព្រមទាំងបំពេញបន្ថែមលើសេចក្តីព្រាងផែនការអភិវឌ្ឍ២០២០~២០២២ របស់ខេត្តដែលរៀបចំឡើងនាពេលនេះ ដើម្បីនឹងដាក់ឆ្លងជូនក្រុមប្រឹក្សាខេត្តពិនិត្យអនុម័ត និងស្នើសុំអនុលោមភាពទៅក្រសួងមហាផ្ទៃ ។