ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានចុះពិនិត្យការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់ដើមព្រីង


នៅថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានចុះពិនិត្យការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់ដើមព្រីង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ២៤០០ម៉ែត្រ ប្រឡាយមេ ចំនួន ០២ខ្សែ ប្រវែង ៥០០២ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ២០០ហិកតា ប្រាំងចំនួន ៣៣ហិកតា និងដំណាំរួមផ្សំចំនួន ២៥ហិកតា ៕