ពិធីប្រគល់-ទទួលម៉ាស់ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុន Sun Wah Group ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ


កាលពីរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ម៉ាស់ចំនួន ២ម៉ឺន ដែលជាអំណោយសប្បុរសធម៌របស់លោកបណ្ឌិត Jonathan Choi អគ្គនាយកក្រុមហ៊ុន Sun Wah Group តាមរយៈក្រុមការងាររបស់ក្រុមហ៊ុនដឹកនាំដោយ លោក Gilbert Tsui ដែលជាអ្នកគ្រប់គ្រងថ្នាក់តំបន់របស់ក្រុមហ៊ុននៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ការឧបត្ថម្ភម៉ាស់ចំនួន២ម៉ឺននេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជា និងការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន។