នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក ហុីវ បញ្ញាវុធ អគ្គនាយករង អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ព្រមទាំងសហការី បានបន្តចុះពិនិត្យ និងវាយតម្លៃជំហានដំបូងដល់ទីតាំង ដែលប៉ះពាល់ដោយសារការអភិវឌ្ឍន៍ គម្រោងកែលម្អ និងស្តារឡេីងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនីរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសម្បទានជប៉ុន ដេីម្បីមានជាមូលដ្ឋាន ក្នុងការរៀបចំផែនការថវិកា សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងខាងលេីនេះ មុនពេលគម្រោងចាប់ផ្តើមដំណើរការសាងសង់នាពេលខាងមុខ ៕