អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ អំពីវិធានការការ ពារ ទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី COVID-19


ពង់ឆ្នាំងៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ អំពីវិធានការការ ពារ ទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី COVID-19 ដែលបេសកកម្មនេះបន្តចុះធ្វើជារៀងរាល់ថ្ងៃនៅគ្រប់មូលដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រុមការងារខេត្តដឹកនាំ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាល
រងខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរស្រុកសាមគ្គីមានជ័យ កម្លាំងស្នងការដ្ឋាននគរ
បាលខេត្ត បានចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ស្រុកសាមគ្គីមានជ័យ ។

នៅក្នុងយុទ្ធនាការនេះ បានប្រើប្រាស់មធ្យោយបាយរថយន្ត ម៉ូតូ មានបំពាក់ឧបករណ៍បំពង
សម្លេង ចាក់សារអប់រំ និង វិធានការការពារអំពីមេរោគ COVID-19 ចល័តតាមភូមិនីមួយៗ ក្រៅពីនេះ ក្រុមការងារបានបិទខិតប័ណ្ណអប់រំផ្សព្វផ្សាយតាមផ្លូវ និង ចុះអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមផ្ទះនីមួយៗផងដែរ ។ យុទ្ធនាការដែលធ្វើឡើងនាពេលនេះ គឺក្នុងគោលបំណង អោយប្រជាពលរដ្ឋចេះ វិធីបង្ការ ទប់ស្កាត់ នៃមេរោគកូវីត១៩ ធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ពួកគាត់គ្មានការចំលងមេរោគកូវីត១៩ ជាដាច់ខាត ។