ឯកឧត្តមទេសរដ្ឋមន្រី្ត មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ បានអញ្ជើញចុះពិនិត្យមើល ទីតាំងមណ្ឌលសុវត្ថិភាព ចំនួន៤កន្លែងត្រៀមបំរុង ទុកសម្រាប់ដាក់ឲ្យនៅដោយឡែកចំពោះអ្នកបានឆ្លង ជំងឺកូវី១៩


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃព្រហស្បត៍ ទី២៦ ខែមិនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រី្ត មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើល ទីតាំងមណ្ឌលសុវត្ថិភាព ចំនួន៤កន្លែងត្រៀមបំរុង ទុកសម្រាប់ដាក់ឲ្យនៅដោយឡែកចំពោះអ្នកបានឆ្លង ជំងឺកូវី១៩ (covit 19) ។

ចំពោះទីតាំងដែលប្រតិភូអញ្ជើញចុះពិនិត្យរួមមាន:សណ្ឋាគារហ្រ្គីនផាលែស ស្តិតក្នុងក្រុងព្រះវិហារ ផ្ទះសំណាក់ គ្រូបង្រៀន ស្និតក្នុងក្រុងព្រះវិហារ មណ្ឌលទីទួលសុវត្តភាព តាកឹង ស្ថិតក្នុងស្រុកគូលេន សណ្ឋាគារ ព្រះវិហារជ័យ ស្តិតក្នុងស្រុកស្រអែម
ព្រមទាំងចុះពិនិត្យមើល ការដ្ឋានសាងសង់ រង្វង់មូលស្រអែមផងដែរ។