(តាកែវ)៖ អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តតាកែវ និងមានការចូលរួមពីសំណាក់ ស.ស.យ.ក. ខេត្តតាកែវ បានបន្តចុះអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនិងមេរោគកូវីដ១៩ តាមរយៈសកម្មភាព ចុះពិនិត្យសុខភាព បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ចុះបាញ់ថ្នាំសម្លាប់មេរោគ និងធ្វេីការផ្សព្វផ្សាយពីវិធាននានាក្នុងការបង្កា និងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩(Covid-19) តាមផ្សារ ទីប្រជុំជននានា និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។
បន្ថែមពីនោះ ក៏មានការចុះណែនាំដល់បណ្តាឱសថដ្ឋាននានាដេីម្បីកុំឱ្យលក់តម្លេីងថ្លៃហួសហេតុនូវម៉ាស និងទឹកអាល់កុលសម្រាប់លាងដៃក្នុងស្ថានភាពនៃការរីករាលដាលជាសកលនៃមេរោគនេះ។