កម្ពុជាមានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១៣នាក់ ឆ្លងសរុប ១០២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៩នាក់


(ភ្នំពេញ)៖ ត្រឹមម៉ោង ១១យប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១៣នាក់ហើយ។

ទន្ទឹមនេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ៤ករណីទៀតលើក្រុមគ្រួសារមួយដែលមានទីលំនៅនៅរាជធានីភ្នំពេញ ដែលពួកគាត់ទាំង៤នាក់នេះ ទើបវិលត្រឡប់ពីប្រទេសបារាំង។ បច្ចុប្បន្នពួកគាត់ទាំង៤នាក់នេះ ត្រូវបានដាក់អោយនៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

ក្រសួងក៏បានគូសបញ្ជាក់ពីជនជាតិចិនចំនួន ១៧០នាក់នៅឯខេត្តស្វាយរៀងដែលបានដាក់អោយនៅដាច់ដោយឡែកឯសណ្ឋាគារមួយក្នុងក្រុងបាវិត។ ក្នុងចំណោមនោះមានបុរស២នាក់មានអការៈក្ដៅខ្លួន ប៉ុន្តែសំណាករបស់ពួកគេដែលត្រូវបានពិនិត្យនៅឯវិទ្យាស្ថានប៉ាស្ទ័រ បង្ហាញលទ្ធផល អវិជ្ជមាន។

សូមជម្រាបថា មកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅទូទាំងប្រទេសកម្ពុជាមានចំនួន ៨៩នាក់។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖