សម្តេចតេជោ ហ៊ុន សែន ជំរុញមន្រ្តីចុះអប់រំពលរដ្ឋពីកូវីដ១៩ ហើយយកអំណោយចែកពលរដ្ឋក្រីក្រដល់ ផ្ទះ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីឌ-១៩ ជាប្រចាំនៅតាមមូលដ្ឋាន។

សម្តេចបានគូសបញ្ជាកថា ពេលចុះអប់រំ ផ្សព្វផ្សាយ សូមនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។

តាមទំព័រfacebook ផ្ទាល់របស់សម្តេច សម្តេចបានលើកឡើងថា “កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូម ទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ នៅពេលនេះ។”

សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនា ដល់ពលរដ្ឋ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីឌ-១៩ កាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ទូទំាងប្រទេសចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩។

ប្រមុខដឹកនាំ បានគូសបញ្ជាក់ថា ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់៕