ឯកឧត្តម យឹម លាង ចាត់តាំងក្រុមការងារ សហការជាមួយរដ្ឋបាលខណ្ឌឬស្សីកែវ ចុះពិនិត្យការស្ថាបនាក្រាលការ៉ូឡា និងបុកអណ្តូងទឹកនៅសាលាបឋមសិក្សាឫស្សីកែវ


នៅព្រឹកថ្ងៃអាទិត្យ ៦កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០
ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលខណ្ឌប្ញស្សីកែវ បានចាត់តំណាងជាក្រុមការងារចុះជួយសង្កាត់នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកេវ ចំនួន៥រូប ដែលមាន ឯកឧត្តម សំ ប៊ន, ឯកឧត្តម ហៀ ហ៊ីន ,ឯកឧត្តម ឈិន ម៉ារ៉េត និង ឯកឧត្តម ឈី ហុង រួមសហការជាមួយឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និង លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងលោក មូល វីរៈ ចៅសង្កាត់ បានចុះពិនិត្យ ការស្ថាបនាក្រាលការ៉ូឡា និងបុកអណ្តូងទឹកនៅសាលាបឋមសិក្សាឫស្សីកែវ ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផ្ទាល់។

បន្ទាប់ពីការចុះពិនិត្យក្រុមការងារបន្ត ចុះពិនិត្យការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ និងទួលសង្កែទី២ ពីគុណភាពសំណង់ និងពន្លឿននូវការសាងសង់ផងដែរ។ ក្នុងនោះផងដែរក្រុមការងារ និងអាជ្ញាធរសង្កាត់ឬស្សីកែវ បានបន្តការបញ្ជ្រៀបបន្ថែមអោយកាន់តែច្បាស់ពីវិធីការពារ ទប់ស្កាត់ មេរោគ Covid-19 ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំបន្ថែមទៀតនូវការលប់បំបាត់បញ្ហាគ្រឿងញៀន ខុសច្បាប់ក្នុងមូលដ្ឋានឬស្សីកែវ និងបន្តថែរក្សាការពារ ភូមិ សង្កាត់សុវត្ថិភាពអោយកាន់តែប្រសើរឡើងថែមទៀតជូនប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌទាំងមូលផងដែរ ។