ព្រឹកថ្ងៃចន្ទ ៧កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយ គណកម្មាធិការលទ្ធកម្ម (គល) និង (អល) និងតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃគម្រោងការពារច្រាំងទន្លេមេគង្គ នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ចំនួន ០២កន្លែង ប្រវែង ២៣០ម៉ែត្រ និងនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ចំនួន ០១កន្លែង ប្រវែង ៩០ម៉ែត្រ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានសម្រេច ១០០% ដោយរៀបជាប្រអប់ថ្ម Gabion ការពារជេីងទេច្រាំងទន្លេ ពីលេីបាវខ្សាច់ (Geotextile Bags) ៕