សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រុមមេធាវីដឹកនាំដោយ លោក គី តិច ដែលបានឧបត្ថម្ភថវិកាសរុប៦ពាន់ដុល្លារ ដើម្បីរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ ក្រុមមេធាវី២ក្រុម មានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងក្រុមមេធាវីរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក គី តិច ដែលបានឧបត្ថម្ភថវិកាសរុប៦ពាន់ដុល្លារម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។