អភិបាលខេត្តសៀមរាប និងលោកជំទាវ ជូនដំណើរនិវត្តន៍ប្រធានាធិបតីមីយ៉ាន់ម៉ា


ថ្ងៃត្រង់នេះ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ បានជូនដំណើរនិវត្តន៍របស់ ឯកឧត្តម ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ ខេត្តសៀមរាប ប្រកបដោយជោគជ័យ។ ឯកឧត្តម សូមជូនពរឲ្យដំណើរនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពកុំបីខាន។