លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិនថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវថវិកា សម្ភារ:ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩


(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហម
ខេត្តប៉ៃលិន បានមានប្រសាសន៍ថា “ខ្មែរជួយខ្មែរ ទៃបយើងឆ្លងផុតគ្រាដ៏លំបាកមួយនេះ”។ ក្នុងនោះផងដែរ មានសប្បុរសជនយើងមួយចំនួន បានជួយឧបត្ថម្ភគាំទ្រ
ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋនៅសហគមន៍ គិតត្រឹមយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ រួមមាន:

១-លោក សូផុន ពាមផម និងលោកស្រី ដួង ច័ន្ទពាមផម ម៉ាស់=៧,៥០០ និងជែលអាល់លាងដៃ=៤ឡូ,

២-លោកឧកញ៉ា ជា គា និងលោកជំទាវ អង្ករ=៥តោន,

៣-លោក សៀវ សុផល អង្ករ=១៥០គីឡូ,

៤-ឯកឧត្តម ឃុន វណ្ណ: ថវិកា = ១,០០០usd,

៥-លោក ស្រ៊ុន ឈន អង្ករ=១៥០គីឡូ,

៦-លោក គឹម សុខា ប្រធានមន្ទីរបរិស្ថាន ថវិកា=១៥០usd,

៧-ព្រះចៅអធិការវត្តភ្នំដំបង អង្ករ ៥០គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរៗ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ការចូលរួមចំណែកក្នុងគ្រាដ៏លំបាកនេះ ពិតជាបានឆ្លុះបញ្ចាំងនូវសណ្តានចិត្តសប្បុរស​ និងការរួមសុខរួមទុក្ខជាមួយគ្នា ដើម្បីជំនះរាល់ឧបសគ្គដែលប្រជាជាតិយើងទាំងមូលបាន និងកំពុងជួបប្រទះ។

លោកជំទាវបណ្ឌិតតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវថវិកា សម្ភារ:ទាំងអស់នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩។

លោកជំទាវបណ្ឌិត សូមជូនពរដល់ ព្រះចៅអធិការ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីទាំងអស់ មានសុខភាពល្អ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។