ចលនាស្តី្រខេត្តកែប ចុះផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ ការឆ្លងរីករាដាល វីរុស Covid 19 និងចុះសួរសុខទុក្ខគ្រួសារក្រីក្រជួបការលំបាកតាមខ្នងផ្ទះ នៅសង្កាត់ព្រៃធំ ក្រុងកែប


(ខេត្តកែប)៖ ថ្ងៃចន្ទ ៧ កើត ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០លោកជំទាវ អ៊ុល ភីរុណអភិបាលរងខេត្តកែប និងជាប្រធានក្រុមចលនាស្ត្រីគណបក្សប្រជាជនកម្ពុជា, ប្រធានសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងលោកជំទាវ ដួង កែវ ចន្តា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសមាគមនារី អនុប្រធានក្រុមចលនាស្ត្រីសហការជាមួយមន្ទីរកិច្ចការនារី និងមន្ទីរសង្គមកិច្ច.និងក្រុមប្រឹក្សាឃុំសង្កាត់ព្រៃធំ ខេត្តកែប បន្តការផ្សព្វផ្សាយពីខ្លឹមសារ ស្តីពីការបង្ការទប់ស្កាត់ ការឆ្លងរីករាដាល វីរុស Covid 19 និងបិទស្ទិកឃ័រអប់រំណែនាំនិងចុះសួរសុខទុក្ខគ្រួសារក្រីក្រជួបការលំបាកតាមខ្នងផ្ទះ នៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ចំនួន០៩គ្រួសារ ដែលក្នុងនោះមួយគ្រួសារបានទទួលបាន អង្ករ២៥kg ,មី២០កញ្ចប់, ទឹកត្រី ប៊ីចេង ប្រេងឆា ត្រីខកំប៉ុង១យួរ ក្រមា១ និងថវិកា មួយចំនួន។