ក្រុមមការងារអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួលការងារ ជួសជុលប្រព័ន្ធស្រោចស្រពគោកម្លូ


នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួង រួមមាន: ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួលការងារ ជួសជុលប្រព័ន្ធស្រោចស្រពគោកម្លូ ស្ថិតនៅឃុំជ្រោយបន្ទាយ និងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ទំហំការងាររួមមាន ៖
– ជួសជុលទំនប់អាងទឹកគោកម្លូ ប្រវែង ៦០ម៉ែត្រ
– ជួសជុលភ្លឺប្រឡាយយមេខាងឆ្វេងប្រវែង
៣៥០០ម៉ែត្រ
– ជីកប្រឡាយរងថ្មី ប្រវែង ១៦០០ម៉ែត្រ
– សាងសង់សំណង់សិល្បការ ចំនួន ០៤កន្លែង
គិតមកដល់ថ្ងៃនេះ ការងារខាងលើសម្រេចបាន ១០០% តាមផែនការដែលបានគ្រោងទុក ៕