បង្គោលគីឡូម៉ែត្រ និងគំនូសសញ្ញាចរាចរណ៍តាមបណ្តាខេត្ត ត្រូវបានលាប និងគូសជាបន្តបន្ទាប់


បង្គោលគីឡូម៉ែត្រលើកំណាត់ផ្លូវជាតិលេខ ៥៦D (ខេត្តបន្ទាយមានជ័យ) ផ្លូវជាតិលេខ៧ (ខេត្តក្រចេះ) ផ្លូវខេត្តលេខ២៦៤១ (ខេត្តសៀមរាប) ត្រូវបានថែទាំ និងលាបជាថ្មី។

ជាមួយគ្នានេះ គំនូសញ្ញាចរាចរណ៍លើកំណាត់ផ្លូវ ៥១០០ ក្នុងភូមិសាស្រ្តក្រុងក្រចេះ ក៏ត្រូវបានគូសជាថ្មីផងដែរ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។