ខេត្តព្រះវិហារ៖នៅថ្ងៃទី១ មេសា ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ រួមជាមួយលោក សំ លាងទ្រី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្រ្តី បានចុះពិនិត្យផ្លូវនៅតាម បណ្តោយព្រំដែន និងបានចុះ ពិនិត្យស្រះម្លិះដែលជាអំណោយរបស់ឧបនាយករដ្ឋមន្រ្តី គៀត ឈុន ដើម្បីត្រៀមទឹកសម្រាប់ ប្រជាជនប្រើប្រាស់ហើយ បន្តចុះពិនិត្យវង្វង់ស្រអែម និងពិនិត្យការរៀបចំមណ្ឌលសុវត្ថិភាព “ តាកឹង “ ឋិតនៅឃុំថ្មី ស្រុកគូលែន ។
អភិបាលខេត្តព្រះវិហារ បានចុះពិនិត្យផ្លូវនៅតាម បណ្តោយព្រំដែន និងបានចុះ ពិនិត្យស្រះម្លិះដែលជាអំណោយរបស់ឧបនាយករដ្ឋមន្រ្តី គៀត ឈុន
