សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា ចុះជួបសំណេះសំណាល ប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាល ជំងឺកូវីត១៩ ជូនប្រជាពលរដ្ឋ ចំនួន២ឃុំ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម


(កំពង់ចាម)៖ ព្រឹកថ្ងៃចន្ទ័ ៧កើត ខែចេត្រ ឆ្នាំ កុរ ឯកសក័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ចើញ ជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាល ជំងឺកូវីត១៩ ជូនប្រជាពលរដ្ឋ ចំនួន២ ឃុំ គី ឃុំសណ្តែក និងឃុំ ត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

នៅក្នុងដំណើរចុះសាកសួរសុខទុក្ខ ស្ថានភាពសុខភាពរបស់ប្រជាជនមានភាពល្អប្រសើរ ជាធម្មតាទេ ចំណែកបងប្អូនយើងដែលត្រលប់មកពីប្រទេសថៃ លោកមេឃុំ បាន ពន្យល់ណែនាំ និងបានដាក់អោយនៅដាច់ដោយឡែក ហើយ។ ចំណែក សុខភាពរបស់ពួកគាត់មិនមាន អ្វីគួរឲ្យកត់សម្គាល់ឡើយ ។

លោកជំទាវ ក៏បាននាំយក អំណោយទៅ ជូនដល់ប្រជាពលរដ្ឋមួយចំនួន ដែលជួបប្រទះនៅការខ្វះខាត ចំនួន១០គ្រួសារ នៅក្នុងឃុំសណ្តែក និង ឃុំត្រប់ ដែលមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រី ខ ១០កំប៉ុង ស្ករស១គីឡូ អំបិល អីយូដ មួយកញ្ចប់ សាប៊ូ ១កញ្ចប់ រួមនឹងថវិកា មួយចំនួន។ ចំណែកឃុំ ទាំង២ ក្នុងមួយឃុំ ទទួលបាន ក្រមា១០០ ទឹកអា កុល លាង ដៃចំនួន ២០លីត្រ ម៉ាស ក្រមា ១០០ សាប៊ូ ១០កញ្ចប់ សាប៊ូដុំ ៥០ដុំ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត និងជូនថវិកា មួយចំនួនដូចគ្នា សម្រាប់ធ្វើការផ្សព្វផ្សាយ អំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាល ជំងឺកូវីត១៩ ជូនដល់ប្រជាពលរដ្ឋ ជូនដល់សាលាស្រុកបាធាយ ទឹកអាកុល លាងដៃ ចំនួន២០លីត្រ ម៉ាស២០០ រួម និងថវិកាមួយចំនួន។