សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោកឧកញ៉ា ប្រាក់ ចំរើន និងលោកស្រី ចំពោះការបរិច្ចាគថវិកា ២ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកឧកញ៉ា ប្រាក់ ចំរើន និងលោកស្រីឧកញ៉ា សេង ពុទ្ធិឆាត ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មានទទួលបាននៅរសៀលថ្ងៃទី០៥ ខែមេសា។

ក្នុងលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះលោកឧកញ៉ា ប្រាក់ ចំរើន និងលោកស្រីឧកញ៉ា សេង ពុទ្ធិឆាត ដែលបានបរិច្ចាគនូវជំនួយជាថវិកាចំនួន ២០,០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ដែលជាការបំពេញកាតព្វកិច្ចការពារ និងសង្គ្រោះសុខភាព ជីវិតប្រជាជនកម្ពុជា»៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន៖