ក្រសួងសេដ្ឋកិច្ច ណែនាំពីការផ្ទេរវិភាគទានស័្មគ្រចិត្ត ប្រាក់បៀវត្សប្រចាំខែរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ១៩


ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញគោលការណ៍ណែនាំ នៃការអនុវត្ដការផ្ទេរវិភាគទានស័្មគ្រចិត្ត ពីបៀវត្សប្រចាំខែរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន ទទួលបាន។

បើតាមក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា គោលការណ៍នៃការអនុវត្ដការផ្ទេរវិភាគទាននេះមានដូចតទៅ៖

ទី១៖ សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលមានគណនីបៀវត្ស នៅធនាគារពាណិជ្ជដៃគូ ហើយអាចគ្រប់គ្រងសម្របសម្រួលបាន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសារធារណៈនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ នឹងសហការជាមួយក្រសួងស្ថាប័ន អង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើការសម្រួលកាត់កង និងផ្ទេរវិភាគទាននេះ ដោយស្វ័យប្រវត្ដិ ចូលទៅគណនីនៃមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ផ្នែកតាមលក្ខខណ្ឌនៃវិភាគទានស្ម័គ្រចិត្ដ ពីប្រៀវត្សប្រចាំខែរបស់សាមីមន្ដ្រីនីមួយៗ ដោយចាប់ផ្ដើមរាប់ពីខែឧសភា ជាខែនីមួយៗ ទោះជាសាមីមន្ដ្រីពាក់ព័ន្ធ បានប្រកាសចូលរួមវិភាគទានរាប់ពីខែមីនា ឬខែមេសាជាខែទីមួយក៏ដោយ។

ទី២៖ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីដែលមិនមានគណនីបៀវត្សផ្ទាល់ខ្លួន (មន្ដ្រីយោធា ឬមន្ដ្រីផ្សេងទៀត) ឬមន្ដ្រីដែលមានគណនីប្រៀវត្សផ្ទាល់ខ្លួន (មន្ដ្រីរាជការនៃនីតិបញ្ញត្ដិ, គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត, អាជ្ញាធរសវនកម្មជាតិជាដើម) គឺត្រូវចាត់ចែងផ្ទេរ ឬយកវិភាគទានរបស់ខ្លួន ទៅបង់ដោយផ្ទាល់ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) តាមលក្ខខណ្ឌដែលខ្លួនបានស្ម័គ្រចិត្ត៕

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារណែនាំទាំងស្រុង៖