អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ផ្តល់អំណោយជាអំពូលភ្លើងសូឡាបំភ្លឺផ្លូវ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ


(កំពង់ធំ)៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ផ្តល់អំពូល និងបង្គោលភ្លើងសូឡា ចំនួន១៦ សម្រាប់ដាក់បំភ្លឺផ្លូវ និងទីប្រជុំជន ក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងអំពូលភ្លើង​ចំនួន១២ បន្ថែមទៀត សម្រាប់បំភ្លឺតាមដងស្ពាន សម្តេច ហ៊ុន សែន សណ្តាន់ ក្នុងឃុំសណ្តាន់ ខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។